ផលិតផល និងសេវាកម្ម

ភាពជាក់លាក់ និងគុណភាព
គឺជាអត្តសញ្ញាណរបស់យើង

ឯកទេសអនុញ្ញាតឱ្យយើងធ្វើរឿងមួយបានយ៉ាងល្អឥតខ្ចោះ។ តាមរយៈការផ្តោតអារម្មណ៍តែមួយគត់លើដែកទីប ក្រុមហ៊ុន Eversteel ផ្តល់ជូននូវគុណភាពស្របគ្នា ផលិតកម្មប្រកបដោយប្រសិទ្ធភាព និងតម្លៃប្រកួតប្រជែង ដែលអតិថិជនរបស់យើងអាចទុកចិត្តបាន។

ឯកទេស

ដែក Eversteel ត្រូវបានផលិតឡើងតាមស្តង់ដារសហរដ្ឋអាមេរិក និងជប៉ុន ដែលផ្តល់នូវភាពធន់ ជាមួយប្រសិទ្ធភាពខ្ពស់។ Eversteel បង្កើតឡើងជាមួយភាពងាយស្រួលក្នុងការកាត់ ផ្សារត ធានាបាននូវប្រសិទ្ធភាព ភាពជឿជាក់ និងភាពរឹងមាំយូរអង្វែង សម្រាប់ការប្រើប្រាស់ក្នុងវិស័យសំណង់ និងឧស្សាហកម្មនានា។

Learn More
ទីបមូល
Learn More
ទីបជ្រុង
Learn More
ទីបជ្រុងទ្រវែង

ដំណើរការរបស់យើង

ប្រតិបត្តិការរបស់យើងត្រូវបានរៀបចំឡើង ដើម្បីធានានូវប្រសិទ្ធភាព ភាពជឿជាក់ និងការគាំទ្រអតិថិជនយ៉ាងរឹងមាំ នៅគ្រប់ដំណាក់កាលនៃការវិវត្តិរបស់គម្រោង។

ផ្នែកផលិតកម្ម

ការផលិតដែកទីបដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ ដោយប្រើប្រាស់គ្រឿងចក្រទំនើបៗ និងដំណើរការត្រួតពិនិត្យគុណភាពយ៉ាងតឹងរ៉ឹង ដើម្បីធានាបាននូវភាពជាប់លាប់ និងភាពធន់។
 ផ្នែកផលិតកម្ម

ប្រតិបត្តិការ

ការអនុវត្តការរៀបចំផែនការផលិតកម្មប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងដំណើរការ និងការសម្របសម្រួលខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីរក្សាលំហូរការងារឱ្យមានភាពរលូន ឆ្លើយតបទៅនឹងតម្រូវការក៏ដូចជា ភាពទាន់ពេលវេលារច្បាស់លាស់។
ប្រតិបត្តិការ

សេវាកម្មអតិថិជន

ការផ្តល់ជូនសេវាកម្មឆ្លើយតប់មានភាពលឿនរហ័ស ការណែនាំផ្នែកបច្ចេកទេស ភាពជាដៃគូរយូរងអង្វែង​ដើម្បីធានាបាននូវការយកចិត្តដាក់ចំពោះអតិថិជននៅគ្រប់ដំណាក់កាលនៃគម្រោង។
សេវាកម្មអតិថិជន

សេវាកម្មដឹកជញ្ជូន

ធានាឱ្យបាននូវការដឹកជញ្ជូនទាន់ពេលវេលា និងមានការសម្របសម្រួលយ៉ាងល្អ តាមរយៈការរៀបចំផែនការដឹកជញ្ចូនប្រកបដោយសណ្តាប់ធ្នាប់ និងប្រព័ន្ធចែកចាយដែលអាចទុកចិត្តបាន ដែលស្របតាមកាលវិភាគរបស់អតិថិជន។
សេវាកម្មដឹកជញ្ជូន

កសាងកម្ពុជាដោយភាពរឹងមាំ និងសុចរិតភាព

ចាប់ពីហេដ្ឋារចនាសម្ព័ន្ធ រហូតដល់មូលដ្ឋានឧស្សាហកម្ម Eversteel នៅតែបន្តប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍រប្រទេសកម្ពុជា ជាមួយនឹងដំណោះស្រាយដែកទីបដែលគួរជាទីទុកចិត្ត។

Designed by TWD